ពេលថ្មីៗនេះ វិមានPotalaនៃភូមិភាគស្វយ័តXizangបានចាប់ផ្តើមការងារលាបជញ្ជាំងខាងក្រៅប្រចាំឆ្នាំ។ បុគ្គលិកការងារនិងអ្នកស្ម័គ្រចិត្តនៃការិយាល័យគ្រប់គ្រងវិមានPotalaបានរួមគ្នា លាយវត្ថុធាតុដើមដូចជាទឹកដោះគោ ទឹកឃ្មុំ ស្ករស ស្ករក្រហមនិងផ្កាsaffronជាដើម ជាមួយកំបោរ ធ្វើថ្នាំលាបពិសេសដែលមានពណ៌ស ពណ៌ក្រហមនិងពណ៌លឿង បន្ទាប់មកបាញ់លើជញ្ជាំងខាងក្រៅរបស់វិមានPotala ដូច្នេះវិមានPotalaត្រូវគេហៅថា “វិមានផ្អែម” ។ ថ្នាំលាបដែលផ្សំអំពីវត្ថុធាតុពិសេសមានភាពកាន់តែស្អិតហើយមិនងាយរបកជ្រុះដែលអាចការពារជញ្ជាំងបុរាណនេះបានយ៉ាងល្អ៕