ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ជំរុញការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មរវាងតំបន់ពាណិជ្ជកម្មសេរីសាកល្បង Xinjiang និងតំបន់ភាគកណ្តាល និងភាគខាងកើត
2024-11-01 12:07:42cri
Share with:

ក្រសួងពាណិជ្ជកម្មចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៣១ ខែតុលា លោក He Yadong ជាអ្នកនាំពាក្យបានថ្លែងថា តំបន់ពាណិជ្ជកម្មសេរីសាកល្បង Xinjiang គឺជាតំបន់ពាណិជ្ជកម្មសេរីសាកល្បងដំបូងបង្អស់នៅក្នុងតំបន់ជាប់ព្រំដែនភាគពាយព្យនៃប្រទេសចិន ដែលគ្របដណ្តប់តំបន់ចំនួន ៣ គឺតំបន់ Urumqi Kashgar និង Khorgas ។ ចាប់តាំងពីការបង្កើតឡើងនូវតំបន់ពាណិជ្ជកម្មសេរីសាកល្បងក្នុងឆ្នាំ ២០២៣ មក ក្រសួងពាណិជ្ជកម្មចិនបានធ្វើការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្តល់ការគាំទ្រយ៉ាងសកម្មសម្រាប់ការអនុវត្តយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីសាកល្បងXinjiang ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការជំរុញការបើកទូលាយទៅកាន់ភាគខាងលិច។

ប្រទេសចិននឹងបើកទីផ្សារបន្ថែមឱ្យនាំចូលធនធានគុណភាពល្អពីប្រទេសជិតខាង ដើម្បីជំរុញការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត បង្កើតតំបន់អនុវត្តមុនគេនូវឧស្សាហកម្មងើបឡើងថ្មីប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដូចជាឧស្សាហកម្មថាមពលថ្មីនិងសម្ភាៈថ្មីជាដើម ព្រមនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មជាតិដែលអាចដឹកជញ្ជូនតាមផ្លូវគោកនិងផ្លូវអាកាស ។

នៅក្នុងជំហានបន្ទាប់ ក្រសួងពាណិជ្ជកម្មចិននឹងធ្វើការជាមួយភូមិភាគស្វាយត្ន Xinjiang ដើម្បីអនុវត្តឱ្យស៊ីជម្រៅនូវយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីសាកល្បងXinjiang និងជំរុញការបើកទូលាយដោយកម្រិតខ្ពស់របស់ចិន ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស