ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតនៃអង្គការសហប្រជាជាតិបានអនុម័តដោយសំឡេងគាំទ្រច្រើនលើសលប់លើសេចក្តីសម្រេចចិត្តស្តីពីការ ទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបិទខ្ទប់និងការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចគុយបា
2024-10-31 15:44:22cri
Share with:


ថ្ងៃទី៣០ខែតុលាតាមម៉ោងក្នុងតំបន់  មហាសន្និបាតនៃអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតចំពោះសេចក្តីសម្រេចចិត្តលេខ A/79/L.6 បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញដោលទូទៅទាក់ទងនឹងប្រធាបទ “ចាំបាច់ត្រូវបញ្ឈប់ការបិទខ្ទប់របស់សហរដ្ឋអាមេរិកចំពោះសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុរបស់គុយបា  ” ដោយទទួលបានសំឡេងគាំទ្រ១៨៧សំឡេង  សំឡេងប្រឆាំង២សំឡេងនិងអនុបវាទ១សំឡេង  ក្នុងនោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបោះឆ្នោតសំឡេងប្រឆាំង ។

បន្ទាប់ពីបញ្ចប់ការបោះឆ្នោត សំឡេងទះដៃបានលាន់ឮកងរំពងក្នុងសាលមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

នេះជាលើកទី៣២ជាប់ៗគ្នាហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តនេះ។

អ្នកបកប្រែ:李展精
ប្លុកពិសេស