ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មានប្រភពព័ត៌មានថា រដ្ឋាភិបាលអ៊ីស្រាអែលបានដើរដល់គំនិតឯកភាពរួមអំពីការបញ្ឈប់ការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងលីបង់ និងបង្កើតកិច្ចព្រមព្រៀងឈប់បាញ់
2024-10-31 15:47:46cri
Share with:

អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនទទួលបានដំណឹងកាលពីថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់ឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៩ ខែតុលា លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានឈានដល់គំនិតឯកភាពរួមនៅក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសន្តិសុខ ដោយសម្គាល់ថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធ Hezbollah លីបង់ នៅក្នុងប្រទេសលីបង់បាន សម្រេចគោលដៅដូចការកំណត់ហើយ។ សព្វថ្ងៃនេះ ត្រូវប្រែក្លាយលទ្ធផលនេះឱ្យទៅជាកិច្ចព្រមព្រៀងឈប់បាញ់ដើម្បីបញ្ឈប់ការប៉ះទង្គិចរវាងអ៊ីស្រាអែលនិងលីបង់ ។

តាមការផ្សាយដំណឹងឱ្យដឹងទៀតថា លោក Netanyahu បានទទួលយកមតិយោបល់របស់មន្ត្រីផ្នែកសន្តិសុខ ហើយសម្គាល់ថា បទឈប់បាញ់នៅលីបង់គឺ "សមរម្យ" ដរាបណាអាចសម្រេចបានគោលដៅដែលធ្វើឱ្យប្រជាជននៅភាគខាងជើងអ៊ីស្រាអែលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស