សន្និបាតអរិយធម៌បុរាណពិភពលោកលើកដំបូងនឹងបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅថ្ងៃទី ៣១ ខែតុលានេះ អ្នកទទួលខុសត្រូវនៃម្ចាស់កម្មវិធីបានបើកធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង។
លោក Yao Zhizhong អគ្គលេខាធិការនៃលេខាធិការដ្ឋានសន្និបាត និងជាប្រធានផ្នែក សហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានថ្លែងថា សន្និបាតអរិយធម៌បុរាណពិភពលោកលើកដំបូងធ្វើក្រោមប្រធានបទ "អរិយធម៌បុរាណ និងពិភពលោកទំនើប" ដែលសហការរៀបចំដោយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ក្រសួងអប់រំចិន ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងស្ថាប័នពាក់ព័ន្ធ ។អ្នកជំនាញ បញ្ញវន្ត និងអ្នកសិក្សាខាងវប្បធម៌ជិត ២០០ រូបមកពីប្រទេសជាង ៣០ បូករួមទាំងកូរ៉េខាងត្បូង ជប៉ុន និងអេហ្ស៊ីបជាដើមនឹងអញ្ជើញចូលរួម ដើម្បីស្រាវជ្រាវ ពិភាក្សា និងធ្វើកិច្ចសន្ទនាលើប្រធានបទទាក់ទងនឹងអរិយធម៌បុរាណ ដោយផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកស្រាវជ្រាវខាងអរិយធម៌បុរាណនៅជុំវិញពិភពលោក ធ្វើការផ្លាស់ប្តូរគំនិត និងប្រមូលគំនិតឯកភាពរួម៕