ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ កូរ៉េខាងជើងប្រកាសថាបានបាញ់សាកល្បងមីស៊ីលបាលិស្ទីកអន្តរទ្វីបនៅថ្ងៃដដែល។
អគ្គសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលដែលបានចេញនោះគឺ មីស៊ីលបាលិស្ទីកអន្តរទ្វីបដែលបាញ់ទៅទីខ្ពស់ហើយ ហោះក្នុងកម្ពស់ប្រហែល ៧០០០ គីឡូម៉ែត្រ និងបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន បន្ទាប់ពីហោះបានចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ។ អគ្គសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូងបានដកស្រង់ទិន្នន័យផ្តល់ពីភាគីជប៉ុនថា ពេលវេលាហោះហើររបស់មីស៊ីលនេះប្រហែល ៨៦ នាទី ដែលបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការហោះហើរឆ្ងាយបំផុតនៃមីស៊ីលបាលិស្ទីកដែលបាញ់ដោយកូរ៉េខាងជើង៕