ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិនជួបពិភាក្សាការងារជាមួយ លោកAndrey Rudenkoអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី
2024-10-31 18:12:41cri
Share with:

 នាថ្ងៃទី ៣០ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកAndrey Rudenkoអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅទីក្រុងប៉េកាំង។


លោក Wang Yi បានលើកឡើងថា កិច្ចប្រជុំកំពូលប្រទេស BRICS បានបើកធ្វើដោយជោគជ័យនៅក្រុង Kazan ប្រមុខរដ្ឋនៃប្រទេសចិននិងរុស្ស៊ីបានធ្វើកិច្ចជួបសន្ទនាជាលើកទីបីនៅក្នុងឆ្នាំនេះ ហើយបានឈានដល់គំនិតឯកភាពរួមថ្មីៗ។ ភាគីទាំងពីរគួរតែធ្វើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ បច្ចុប្បន្ន ប្រទេសចិនមានតួនាទីជាប្រធានផ្លាស់វេននៃអង្គការសហប្រតិបត្តិការសៀងហៃ ចិនមានឆន្ទៈក្នុងការធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីរួមគ្នាជំរុញឱ្យអង្គការសហប្រតិបត្តិការសៀងហៃទទួលបានការអភិវឌ្ឍថ្មី។

ជាការឆ្លើយតប លោកRudenko បានថ្លែងថា ប្រទេសរុស្ស៊ីមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តដោយយកចិត្តទុកដាក់នូវការរៀបចំចាត់ចែងរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ សំដៅជំរុញទំនាក់ទំនងរុស្ស៊ី-ចិនឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស