ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោកស្រី Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់
2024-10-31 18:11:16cri
Share with:


ថ្ងៃទី ៣០ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់នៅទីក្រុងប៉េកាំង។

លោក Wang Yi បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Stubb ប្រធានាធិបតីហ្វាំងឡង់បានធ្វើការទាក់ទងជាយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-ហ្វាំងឡង់នៅជំហានក្រោយ។ ប្រទេសចិនតែងតែសម្គាល់ឃើញជានិច្ចថា សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្នគឺសមស្របនឹងផលប្រយោជន៍របស់បណ្តាភាគីនានា ។ ប្រទេសចិនសង្ឃឹមថាហ្វាំងឡង់នឹងដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញសហភាពអឺរ៉ុបឱ្យជៀសវាងធ្វើនយោបាយនីយកម្មបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតប លោកស្រី Valtonen បានថ្លែងថា ប្រទេសហ្វាំងឡង់រំពឹងទុកចំពោះការធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីអនុវត្តឱ្យបានល្អនូវរគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប ប្រទេសហ្វាំងឡង់សង្ឃឹមថាទំនាក់ទំនងអឺរ៉ុប-ចិននឹងរក្សាការអភិវឌ្ឍប្រកបដោយលក្ខណៈស្ថាបនា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស