ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គភាពពាណិជ្ជកម្ម និងការអភិវឌ្ឍអង្គការសហប្រជាជាតិប៉ាន់ប្រមាណថាសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២.៧% នៅឆ្នាំ២០២៤
2024-10-30 15:16:03cri
Share with:


 

អង្គភាពពាណិជ្ជកម្ម និងការអភិវឌ្ឍអង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី ២៩ខែតុលាថា តាមការប៉ាន់ប្រមាណ សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ២.៧% នៅក្នុងឆ្នាំ ២០២៤ និង ២០២៥។ បញ្ហាប្រឈមដូចជាកំណើនយឺត ការវិនិយោគ និងពាណិជ្ជកម្មមានភាពទន់ខ្សោយកំពុងពង្រីកគម្លាតនៃការអភិវឌ្ឍ រវាងបណ្តាប្រទេសនានា ដូច្នេះគួរតែគិតពិចារណាឡើងវិញអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល។

  

អង្គភាពពាណិជ្ជកម្ម និងការអភិវឌ្ឍអង្គការសហប្រជាជាតិបានលើកឡើងនៅក្នុង "របាយការណ៍ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍឆ្នាំ ២០២៤" ដែលចេញផ្សាយនៅថ្ងៃដដែលនោះថា ការប៉ាន់ប្រមាណចំពោះអត្រាកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ នឹងទាបជាងអត្រាកំណើន ជាមធ្យម ប្រចាំឆ្នាំចំនួន៣.០% ក្នុងចន្លោះពីឆ្នាំ ២០០១ និង ២០១៩។ ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខនឹងជម្រើសដ៏លំបាកផ្នែកគោលនយោបាយ ដោយសារតែវិបត្តិជាច្រើន បូករួមទាំងតម្លៃថាមពលខ្ពស់ និងការកើនឡើងនៃគាំពារនិយម៕

អ្នកបកប្រែ:马小青
ប្លុកពិសេស