ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបបានប្រកាសពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន ក្រសួងការបរទេសចិនបង្ហាញថា នេះគឺជាទង្វើគាំពារនិយមខាងពាណិជ្ជកម្ម
2024-10-30 21:50:13cri
Share with:

ថ្ងៃទី៣០ខែតុលា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរអំពីករណីដែលសហភាពអឺរ៉ុបបានប្រកាសពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន ទាក់ទងនឹងរឿងនេះ លោក Lin Jian បានសង្កត់ធ្ងន់ថា ក្រោមសភាដែលគ្មានការស្នើរសុំពីអ្នកប្រកបមុខរបរពាក់ព័ន្ធ  អង្គការសហភាពអឺរ៉ុបទទូចធ្វើការស៊ើបអង្កេតពីការប្រឆាំងនឹងឧបត្ថម្ភកធនព្រមទាំងដំឡើងពន្ធគយតាមទំនើងចិត្តចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិននោះ គឺជាទង្វើគាំពារនិយមខាងពាណិជ្ជកម្ម ដែលនឹងបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិននិងអឺរ៉ុប បង្កផលប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់អឺរ៉ុប ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិវត្តកម្មបៃតងរបស់សហភាពអឺរ៉ុបនិងកិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាសកល៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស