ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលសហភាពអឺរ៉ុបប្រកាសអំពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន
2024-10-30 14:32:21cri
Share with:


 

កាលពីថ្ងៃទី ២៩ ខែតុលា តាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងករណីដែលសហភាពអឺរ៉ុបបានប្រកាសអំពីលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន ដោយថ្លែងថា ប្រទេសចិនបានលើកឡើងជាច្រើនដងមកហើយថា ការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិនស្ថិតមានបញ្ហាជាច្រើនដែលមិនសមហេតុផលនិងមិនស្របតាមការកំណត់។ ចិនមិនទទួលស្គាល់និងមិនទទួលយកការកាត់ក្តីនេះទេ ហើយបានប្តឹងទៅយន្តការដោះស្រាយវិវាទរបស់អង្គការ WTOរួចហើយ។

   ជាមួយគ្នានេះ ចិនក៏បានចាប់អារម្មណ៍ផងដែរថា ភាគីអឺរ៉ុបបាននិយាយថា ខ្លួននឹងបន្តធ្វើការចរចាជាមួយប្រទេសចិនលើតម្លៃកិច្ចសន្យា ជានិច្ចកាល ប្រទេសចិនតែងតែមានឆន្ទៈក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា ហើយក៏បាននិងកំពុងធ្វើការខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងបញ្ហានេះជាប់រហូតមក៕

អ្នកបកប្រែ:马小青
ប្លុកពិសេស