នារសៀលថ្ងៃទី ២៩ ខែតុលា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Suzanne ភរិយារបស់លោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលបានអមដំណើរធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំងប្រទេសចិន ។
ថ្លែងក្នុងកិច្ចជំនួប លោកស្រី Peng Liyuan បានលើកឡើងថា ប្រទេសចិននិងហ្វាំងឡង់សុទ្ធតែមានប្រពៃណីនិងប្រវត្តិសាស្ត្រដ៏យូរលង់ និងមានមរតកវប្បធម៌ដ៏សម្បូរបែបនិងជ្រាលជ្រៅ នៅឆ្នាំ២០២៥ គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសិល្បៈនិងកីឡាព្រិលទឹកកកជាដើម ដើម្បីបន្តរឹតចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកស្រី Suzanne បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះលោកស្រី Peng Liyuan ដែលបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងជាប់រហូតមកក្នុងការជំរុញការអភិវឌ្ឍរបស់ស្ត្រីនិងកុមារីលើពិភពលោក។ លោកស្រីបានបង្ហាញឆន្ទៈក្នុងការជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរមិត្តភាពរវាងហ្វាំងឡង់ និងប្រទេសចិន ដូចជាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ដើម្បីរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ៕