កាលពីថ្ងៃទី ២៩ខែតុលា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៩ បានធ្វើការជជែកដេញដោលជាទូទៅលើបញ្ហា "សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការបិទខ្ទប់ចំពោះគុយបាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ" ។ តំណាងចិនបានអំពាវនាវឱ្យអាមេរិកលុបចោលការដាក់ទណ្ឌកម្មចំពោះគុយបា។
លោកFu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ការដែលសហរដ្ឋអាមេរិកបានបិទខ្ទប់ទាំងស្រុងចំពោះប្រទេសគុយបាអស់រយៈពេលជាង ៦០ ឆ្នាំបានបណ្តាលឱ្យប្រទេសគុយបាមានការខាតបង់រាប់រយពាន់លានដុល្លារអាមេរិក និងបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។ ទង្វើអនុត្តរភាពបែបនេះប្រាកដជានឹងរងការថ្កោលទោសរួមគ្នាពីសំណាក់សហគមន៍អន្តរជាតិមិនខាន។ ប្រទេសចិនសូមដាស់តឿនជាថ្មីម្តងទៀតឱ្យសហរដ្ឋអាមេរិកគោរពតាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងការកំណត់ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីលុបចោលការដាក់ទណ្ឌកម្មបិទខ្ទប់ទាំងស្រុងចំពោះប្រទេសគុយបាជាបន្ទាន់ ព្រមនិងដកគុយបាចេញពីបញ្ជីគាំទ្រអំពើភេរវកម្ម៕