ថ្ងៃទី ២៩ ខែតុលា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានបានសួរអំពីករណីដែលតំបន់តៃវ៉ាន់របស់ប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអាមេរិកដើម្បីបញ្ជាទិញយន្តហោះគ្មានមនុស្សបើកប្រភេទវាយប្រហារពីក្រុមហ៊ុនចំនួនពីរ។តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿង?
លោក Lin Jian បានថ្លែងថា តៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិន ហើយមិនមាន"ក្រសួងការពារជាតិ" ទេ។ គោលជំហររបស់ចិនក្នុងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ប្រទេសចិនគឺច្បាស់លាស់ជាប់រហូត។ ក្រុមហ៊ុនអាមេរិកពាក់ព័ន្ធទាំងពីរ និងបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរនេះត្រូវបានចិនដាក់ទណ្ឌកម្ម៕