ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងរៀបចំធ្វើសកម្មភាពសន្និសីទសៀងហៃជាលើកដំបូង
2024-10-30 16:48:32cri
Share with:

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ ជិតនឹងបើកធ្វើ ដើម្បីឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិ និងវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiao ដើរតួនាទីជាវេទិកាបើកចំហឱ្យកាន់តែល្អ ទីក្រុងសៀងហៃនឹងគ្រោងផែនការ និងរៀបចំជាលើកដំបូងនូវសន្និសីទសៀងហៃនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ ក្រោមក្របខ័ណ្ឌទូទៅនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiao ។ តាមដំណឹងឱ្យដឹងថា ទីក្រុងសៀងហៃនឹងធ្វើសកម្មភាពសន្និសីទចំនួន "១+២+៨៩" ដើម្បីផ្តល់ជាវេទិកាសម្រាប់ការធ្វើអន្តរកម្ម ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាស និងអង្គភាពផ្សេងទៀតដែលមកចូលរួមពិព័រណ៍ ។

លោក Liu Ping អគ្គលេខាធិការរងនៃរដ្ឋបាលក្រុងសៀងហៃ បានណែនាំឱ្យដឹងថា សន្និសីទសៀងហៃនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៧ នឹងធ្វើតាមប្រធានបទជាស្នូល "ធ្វើការកែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត និងជំរុញការបើកចំហកម្រិតខ្ពស់" ហើយខិតខំរៀបចំដោយជោគជ័យនូវបទបង្ហាញប្រធានបទមួយលើក និងសាខាវេទិកានៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Hongqiaoពីរលើក ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស