ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សShenzhou-១៩របស់ប្រទេសចិនបានបើកធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី ២៩ ខែតុលានេះ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ប្រទេសចិន។ អ្នកនាំពាក្យបានលើកឡើងថា បន្ទាប់ពីការស្រាវជ្រាវ និងការសម្រេចចិត្តដោយអគ្គបញ្ជាការដ្ឋានបេសកកម្មយានអវកាសផ្ទុកមនុស្សរបស់ចិន យើងបានកំណត់ថា យានអវកាសផ្ទុកមនុស្ស Shenzhou-១៩ នឹងបាញ់បង្ហោះនៅវេលាម៉ោង ០៤:២៧ នៅថ្ងៃទី ៣០ ខែតុលានេះតាមម៉ោងប៉េកាំង ។
សូមបញ្ជាក់ថា នេះជាបេសកកម្មហោះហើរលើកទី ៤ របស់យានអវកាសផ្ទុកមនុស្ស នៅក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍស្ថានីយអវកាសចិន និងជាបេសកកម្មហោះហើរលើកទី ៣៣ នៃវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ចិន ៕