ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាអ៊ីស្រាអែលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់សកម្មភាពរបស់ទីភ្នាក់ងារជួយសង្រ្គោះនៃអង្គការសហប្រជាជាតិ
2024-10-29 15:33:27cri
Share with:

កាលពីថ្ងៃទី ២៨ ខែតុលា រដ្ឋសភាអ៊ីស្រាអែលបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដើម្បីហាមឃាត់ទីភ្នាក់ងារជួយសង្រ្គោះ និងការងារសម្រាប់ប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ (UNRWA) ពីការធ្វើសកម្មភាពពាក់ព័ន្ធ។

ស្នងការ UNRWA មួយរូបបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលនោះថា រដ្ឋសភាអ៊ីស្រាអែលបានបង្កើត "ករណីដំបូងគេដែលមានគ្រោះថ្នាក់" វាបានរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ស្នងការរូបនេះបានសង្កត់ធ្ងន់ថា ចំណាត់ការរបស់អ៊ីស្រាអែលបែបនេះនឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីនកាន់តែឈឺចាប់ ជាពិសេសប្រជាជននៅតំបន់ហ្កាហ្សា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស