ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនបង្ហាញអាកប្បកិរិយាយ៉ាងម៉ឺងម៉ាត់ថា "ការចរចាដាច់ដោយឡែកពីគ្នា" បានរំខានដល់ដំណើរការពិគ្រោះពិភាក្សារវាងចិននិងសហភាពអឺរ៉ុប
2024-10-28 16:16:32cri
Share with:

នៅថ្ងៃទី ២៨ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានជុំវិញករណីដែលសហភាពអឺរ៉ុបធ្វើការចរចាពីតម្លៃកិច្ចសន្យាជាមួយក្រុមហ៊ុនពាក់ព័ន្ធដាច់ដោយឡែកពីគ្នា ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ក្នុងកិច្ចជំនួបតាមប្រព័ន្ធវីដេអូរវាងលោក Wang Wentao  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និង លោក Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការសហភាពអឺរ៉ុបកាលពីថ្ងៃទី ២៥ ខែតុលា ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មគ្រឿងចក្រនិងឧបករណ៍អេឡិចត្រូនិចចិនទទួលបានការផ្តល់សិទ្ធិពេញលេញពីសំណាក់ក្រុមហ៊ុនចិនគ្រប់ប្រភេទ និងបានតំណាងឱ្យគោលជំហរទាំងមូលនៃឧស្សាហកម្មពាក់ព័ន្ធដើម្បីលើកផែនការស្តីពីតម្លៃកិច្ចសន្យាជូនសហភាពអឺរ៉ុប ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកដើម្បីធ្វើការពិគ្រោះពិភាក្សាជាច្រើនលើក និងសម្រេចបាននូវវឌ្ឍនភាពមួយចំនួន។ ប្រសិនបើខណៈពេលដែលភាគីអឺរ៉ុបកំពុងធ្វើការចរចាជាមួយភាគីចិន ហើយទៅធ្វើការចរចាពីតម្លៃកិច្ចសន្យាជាមួយក្រុមហ៊ុនមួយចំនួនតូចដាច់ដោយឡែកពីគ្នា នោះនឹងរំខានដល់ដំណើរការចរចាទាំងមូល និងបន្ថែមការចំណាយខាងរដ្ឋបាលថែមទៀតដល់ការអនុវត្តនិងការត្រួតពិនិត្យជាបន្តបន្ទាប់នូវកិច្ចព្រមព្រៀងពីតម្លៃកិច្ចសន្យា។

  សូមបញ្ជាក់ថា សព្វថ្ងៃនេះ ភាគីទាំងពីរបានចាប់ដំណើរការពិគ្រោះពិភាក្សានៅដំណាក់កាលបន្ទាប់ ភាគីចិនសង្ឃឹមថា ភាគីទាំងពីរនឹងពន្លឿនដំណើរការចរចាដោយផ្អែកលើការពិគ្រោះពិភាក្សាកាលពីមុន និងអនុវត្តក្រោមក្របខ័ណ្ឌដែលមានស្រាប់ ដើម្បីទទួលបានលទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស