ថ្ងៃទី២៨ខែតុលា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើសន្និសីទដើម្បីពិនិត្យពិភាក្សា «របាយការណ៍ចម្រុះស្តីពីការត្រួតពិនិត្យការងារជុំទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០» ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
សន្និសីទបានសង្កត់ធ្ងន់ថា គណៈកម្មការបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តលើកកម្ពស់គោលជំហរនយោបាយ ពង្រឹងនិងពង្រីកទំនួលខុសត្រូវផ្នែកនយោបាយនិងការអនុវត្តភារកិច្ច។ត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវការរៀបចំចាត់ចែងនៃសន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ធ្វើឱ្យបានល្អនូវការអនុវត្តភារកិច្ចកំណែទម្រង់។ ត្រូវបង្កើនមនសិការយល់ដឹងពីទុកកង្វល់ គ្រោងផែនការអភិវឌ្ឍន៍និងសន្តិសុខឱ្យបានល្អ ។ ត្រូវបង្កើនការកសាងសមត្ថភាពក្រុមថ្នាក់ដឹកនាំ យល់ដឹងឱ្យបានច្បាស់នូវស្ថានការណ៍ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជំរុញការគ្រប់គ្រង់បក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ និងជំរុញឱ្យការបង្ការនិងការដោះស្រាយបញ្ហាពុករលួយក្លាយជារឿងប្រក្រតី និងមានប្រសិទ្ធភាពរយៈពេលយូរ៕