-ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថ្លែងថា ទង្វើអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ “ឯករាជ្យ” និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ មិនអាចធ្វើឱ្យរង្គោះរង្គើប្តេជ្ញាចិត្ត និងឆន្ទៈរបស់យើងក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់របស់ប្រទេសចិនបានទេ។
-ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិថ្លែងថា ការដែលអាមេរិកនិងអឺរ៉ុបដាក់ចេញវិធានការរឹតបន្តឹងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចំពោះប្រទេសចិន បានបំពានយ៉ាងច្បាស់លើច្បាប់កំណត់អង្គការ WTO ដែលនាំឱ្យមានការប្រឆាំងយ៉ាងដាច់ខាតពីមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន។
-ទីក្រុងសៀងហៃនឹងរៀបចំធ្វើសន្និសីទក្រុងសៀងហៃនៃពិព័រណ៍នាំចូលអន្តរជាតិចិនដោយផ្តោតលើប្រធានបទចំនួនប្រាំបី។
-ការស្ទង់មតិរបស់សហរដ្ឋអាមេរិកបង្ហាញថា អ្នកបោះឆ្នោតភាគច្រើនសម្គាល់ឃើញថា ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកំពុងរងការគំរាមកំហែង។
-សម្ព័ន្ធបក្សកាន់អំណាចរបស់ប្រទេសជប៉ុនបរាជ័យក្នុងការទទួលបានអាសនៈលើសពីពាក់កណ្តាលក្នុងសភាតំណាងរាស្រ្ត។
-ភ្នំភ្លើង Marapi នៅឥណ្ឌូណេស៊ីផ្ទុះ៤ដងក្នុង១ថ្ងៃ។