ថ្ងៃទី ២៧ ខែតុលា តាមម៉ោងក្នុងតំបន់ អ្នកសារព័ត៌មាន CCTV បានទទួលដំណឹងថា យោងតាមការស្ទង់មតិចុងក្រោយដែលធ្វើឡើងដោយកាសែត New York Times និង វិទ្យាស្ថានSiena ដែលបានបង្ហាញថា អ្នកបោះឆ្នោតអាមេរិកជាង៣ភាគ៤ (៧៦ភាគរយ) សម្គាល់ឃើញថា ប្រជាធិបតេយ្យរបស់អាមេរិកកំពុងរងការគំរាមកំហែង។ ក្នុងចំណោមនោះ មានអ្នកបោះឆ្នោត២១ភាគរយសម្គាល់ឃើញថា លោក Trump អតីតប្រធានាធិបតីអាមេរិក គឺជាដើមហេតុដែលបង្កឱ្យប្រជាធិបតេយ្យរងការគំរាមកំហែង មានអ្នកបោះឆ្នោត១៤ភាគរយយល់ឃើញថា រដ្ឋាភិបាលអាមេរិក និងបញ្ហាអំពើពុករលួយគឺជាដើមហេតុដែលបណ្តាលឱ្យប្រជាធិបតេយ្យរងការគំរាមកំហែង។
ការស្ទង់មតិលើកនេះត្រូវបានធ្វើឡើងនៅចន្លោះពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ដោយមានការចូលរួមផ្តល់បទសម្ភាសន៍ពីអ្នកបោះឆ្នោតអាមេរិកចំនួន២៥១៦នាក់ ៕