ពេលថ្លែងអំពីបញ្ហាដែលពេលថ្មីៗនេះ អាមេរិកបានដាក់ចេញវិធានការពាក់ព័ន្ធមួយចំនួនដើម្បីរឹតបន្តឹងចំពោះប្រទេសចិន លោក Zhang Shaogang អនុប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ២៨ ខែតុលាថា ពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើមបានដាក់ចេញវិធានការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មចំពោះប្រទេសចិនដោយឯកតោភាគី ដែលបំពានយ៉ាងច្បាស់លើច្បាប់កំណត់របស់អង្គការពាណិជ្ជកម្មពពិភពលោក ដែលវានឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងសភាពាណិជ្ជកម្មអន្តរជាតិចិនតំណាងឱ្យមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការទាំងនេះ ព្រមទាំងអំពាវនាដល់សហរដ្ឋអាមេរិក និងអឺរ៉ុប ឱ្យគោរពក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ និងគោលការណ៍នៃការប្រកួតប្រជែងដោយស្មើភាព បញ្ឈប់ទង្វើខុសឆ្គងជាបន្ទាន់ ហើយចាត់វិធានការជាក់ស្តែងដើម្បីគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលចាត់ទុកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ដោះស្រាយវិវាទនិងជម្លោះតាមរយៈការពិគ្រោះពិភាក្សានិងការសន្ទនា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៕