ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធបក្សកាន់អំណាចរបស់ប្រទេសជប៉ុនបរាជ័យក្នុងការទទួលបានអាសនៈលើសពីពាក់កណ្តាលក្នុងសភាតំណាងរាស្រ្ត
2024-10-28 11:30:55cri
Share with:


យោងតាមលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយជប៉ុននៅថ្ងៃទី ២៨ខែតុលា បានឱ្យដឹងថា នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្តលើកទី៥០ របស់ប្រទេសជប៉ុនដែលបានធ្វើឡើងនៅថ្ងៃទី ២៧ខែតុលា សម្ព័ន្ធបក្សកាន់អំណាចដែលបង្កើតឡើងដោយគណបក្សប្រជាធិបតេយ្យសេរី និងគណបក្ស Komeito បានបរាជ័យក្នុងការទទួលបានអាសនៈលើសពីពាក់កណ្តាលក្នុងសភាតំណាងរាស្រ្ត។ អំណាចរបស់សម្ព័ន្ធបក្សកាន់អំណាចបានរងការគំរាមកំហែង។ លទ្ធផលបោះឆ្នោតបានបង្ហាញថា សម្ព័ន្ធបក្សកាន់អំណាច ទទួលបានអាសនៈសរុបចំនួន ២១៥ អាសនៈដែលមិនបានលើសពីចំនួនពាក់កណ្តាលនៃចំនួនអាសនៈសរុប៤៦៥ អាសនៈរបស់សភាតំណាងរាស្រ្ត។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានអនុវត្តប្រព័ន្ធគណៈរដ្ឋមន្ត្រីរដ្ឋសភា ដូច្នេះ នៅក្នុងសភាតំណាងរាស្រ្តអាចទទួលបានសំឡេងលើសពីពាក់កណ្តាលឬអត់ គឺជាបទដ្ឋានសំខាន់មួយសម្រាប់វិនិច្ឆ័យថាតើសម្ព័ន្ធបក្សកាន់អំណាចមានសិទ្ធិសម្រចក្នុងរដ្ឋសភាឬអត់៕

អ្នកបកប្រែ:马小青
ប្លុកពិសេស