តបតាមការអញ្ជើញរបស់រដ្ឋសភាកៀហ្ស៊ីស៊ីស្ថាន លោក Wang Cheng សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការរបក្សកុម្មុយនីស្តខេត្ត Zhejiang និងជាប្រធានផ្នែកចាត់តាំងនៃគណៈកម្មការបក្សកុម្មុយនីស្តខេត្ត Zhejiangបានទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៊ីស៊ីស្ថានចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលា ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈការជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃគណបក្សកៀហ្ស៊ីស៊ីស្ថាន រួមមានទាំង បក្ស
“Ata Jurt” និងបក្សអ្នកកុម្មុយនីស្ត ហើយបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពីស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ និងចូលរួមពិធីបើកស្លាកនៃថ្នាក់រៀន Luban ។ ភាគីទាំងពីរបានវាយតម្លៃជាវិជ្ជមានអំពីទំនាក់ទំនងទ្វេភាគី និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការពង្រឹង នូវកិច្ចសហប្រតិបត្តិការប្រតិបត្តិជាក់ស្តែងរវាងបក្ស និងតំបន់មូលដ្ឋាន ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកៀហ្ស៊ីស៊ីស្ថានឱ្យវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាពនិងយូរអង្វែងក្នុងយុគសម័យថ្មី៕