ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

"ចេញការព្រមានចុងក្រោយ" កូរ៉េខាងជើងប្រកាសពីលទ្ធផលស៊ើបអង្កេតចុងក្រោយនៃហេតុការណ៍យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងហោះចូលកូរ៉េខាងជើង
2024-10-28 14:48:13cri
Share with:

កាលពីថ្ងៃទី ២៧ ខែតុលា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើងបានប្រកាសពីលទ្ធផលស៊ើបអង្កេតចុងក្រោយស្តីពីហេតុការណ៍យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងត្បូងហោះចូលទៅក្នុងទីក្រុងព្យុងយ៉ាង ដោយបានបញ្ជាក់ពីទីតាំងហោះឡើង ខ្សែផ្លូវហោះចូល និងគោលបំណងរបស់កូរ៉េខាងត្បូងដែលហោះចូលទៅក្នុងរង្វង់រដ្ឋធានីកូរ៉េខាងជើង។

លទ្ធផលនៃការវិភាគពីកម្មវិធីគ្រប់គ្រងការហោះហើររបស់យន្តហោះគ្មានមនុស្សបើកបានបង្ហាញថា ទោះបីជាយោធាកូរ៉េខាងត្បូងបានគេចវេះពីការទទួលខុសត្រូវបន្ទាប់ពីការបញ្ជាយន្តហោះគ្មានមនុស្សបើកឱ្យហោះចូលទៅក្នុងទីក្រុងព្យុងយ៉ាងដោយគ្មានការអនុញ្ញាតក៏ដោយ ក៏សកម្មភាពបង្កហេតុក្នុងរឿងនេះ គឺមិនអាចប្រកែកបានទេ៕



អ្នកបកប្រែ:翟茜茜
ប្លុកពិសេស