ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិខ្វល់ពីការឡើងកម្រិតនៃសភាពការណ៍នៅមជ្ឈិមបូព៌ា អំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់សកម្មភាពយោធា
2024-10-27 12:43:38cri
Share with:

       ថ្ងៃទី ២៦ ខែតុលាតាមម៉ោងក្នុងតំបន់   លោក Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញពីកង្វល់ខ្លាំងក្លាចំពោះការដែលសភាពការណ៍នៅមជ្ឈិមបូព៌ាបានបន្តឡើងកម្រិត   បន្ទាប់ពីកងការពារជាតិអ៊ីស្រាអែលវាយតាមអាកាសដល់ទីគោលដៅក្នុងដែនអ៊ីរ៉ង់។ លោកបានថ្លែងថា  ទង្វើទាំងអស់ដែលបណ្តាលឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរគួររងការថ្កោលទោស ដែលចាំបាច់ត្រូវបញ្ចប់។

      លោក Guterres  បានរំលឹកឡើងវិញជាបន្ទាន់ថា  លោកអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់សកម្មភាពយោធាទាំងស្រុង បូករួមទាំងក្នុងតំបន់ហ្កាហ្សានិងក្នុងលីបង់  គួរខិតខំទប់ស្កាត់សង្គ្រាមគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់  ត្រឡមទៅមាគ៌ាចរចារតាមការទូតវិញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស