ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤ លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូបំពេញទស្សនាកិច្ចនៅប្រទេសវៀតណាម លោក To Lam អគ្គលេខាធិការគណៈកម្មាធិការម្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក លឿង ជឿង ប្រធានរដ្ឋវៀតណាមនិងលោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាមបានជួបជាមួយលោកដោយឡែកពីគ្នា។
លោក To Lam បានឆ្លងតាមលោក Zhang Youxia ផ្ញើការសួរសុខទុក្ខដ៏ស្មោះត្រង់និងប្រសិទ្ធិពរដ៏ល្អបវរជូនចំពោះលោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការម្ឈិមបក្សកុម្មុយនីស្តចិន។ភាគីវៀតណាមបានថ្លែងថា ពេលបច្ចុប្បន្ននេះ ទំនាក់ទំនងនៃការងារការពារជាតិទ្វេភាគីបានវិវឌ្ឍទៅមុខមួយទៀត សង្ឃឹមថានឹងបន្តធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ បង្កើនការជឿទុកចិត្តយុទ្ធសាស្ត្រគ្នាទៅវិញទៅមក សាមគ្គីគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនិងការគំរាមកំហែងរួមជាមូយគ្នា គាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក។
ជាការឆ្លើយតប លោក Zhang Youxia បានពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលនិងប្រសិទ្ធិពរដ៏ល្អបវរពីលោក Xi Jinping ជូនចំពោះលោក To Lam ដោយបានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគឺវៀតណាមអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពគ្នាដ៏សំខាន់ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានដើរដល់ សម្របខ្លួនទៅតាមនិន្នាការទូទៅនៃប្រវត្តិសាស្ត្រ ក្តាប់ជាប់នូវកាលានុវត្តភាពនៃយុគសម័យ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ ដូចជានយោបាយ សេដ្ឋកិច្ច សន្តិសុខនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើមដោយឥតឈប់ឈរ បន្តជំរុញទំនាក់ទំនងយោធារវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍដោយល្អប្រសើរនិងនឹងនរ គាំទ្រយ៉ាងខ្លាំងក្លាដើម្បីធ្វើឱ្យការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងវៀតណាមឆ្ពោះទៅមុខថែមមួយកម្រិតទៀត៕