តាមការផ្សាយដំណឹងនៃទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានឱ្យដឹងថា លោកKim Jong-unអគ្គលេខាធិការនៃគណៈកម្មាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានជូនកម្រងផ្កាទៅកាន់ប៉មមិត្តភាពចិន-កូរ៉េខាងជើង ដើម្បីរំលឹកខួប៧៤ឆ្នាំនៃការចូលរួមរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិនក្នុងសង្គ្រាមនៅកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើងបានចែងថា ពាក្យថា “កុំភ្លេចវីរជនរបស់កងទ័ពស្ម័គ្រចិត្តប្រជាជនចិនជាប់ជានិច្ច” ត្រូវបានសរសេរនៅលើកម្រងផ្កានិងខ្សែបូដែលជូនដោយលោកKim Jong-un។លោកRi Il-hwanសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើងនិងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្សពលករបានដាក់កម្រងផ្កាដោយមានការប្រគល់សិទ្ធិពីលោក Kim Jong-un៕