ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីស្រាអែលអះអាងថាកំពុងធ្វើការវាយប្រហារដោយចំគោលដៅមកលើយោធាអ៊ីរ៉ង់
2024-10-26 15:25:53cri
Share with:

       ព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា កងទ័ពអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា ពួកគេកំពុងធ្វើការវាយប្រហារដោយចំគោលដៅមកលើយោធាអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបចំពោះ"ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់មកលើអ៊ីស្រាអែលក្នុងរយៈពលប៉ុន្មានខែកន្លងមក"។

      សេចក្តីថ្លែងការណ៍ចែងថា អ៊ីរ៉ងនិង "ភ្នាក់ងារ" របស់ខ្លួនបានធ្វើការវាយប្រហារទៅលើអ៊ីស្រាអែលពីទិសដៅទាំង ៧ ក្នុងនោះបូករួមទាំងធ្វើការវាយប្រហារនៅទឹកដីអ៊ីរ៉ងដោយផ្ទាល់ផង ហេតុនេះ “អ៊ីស្រាអែលមានសិទ្ធិនិងកាតព្វកិច្ចធ្វើការឆ្លើយតប”។

      អ្នកនាំពាក្យនៃកងទ័ពការពារជាតិអ៊ីស្រាអែលថ្លែងថា ក្នុងពេលបច្ចុប្បន្ន គោលការណ៍ការពារនៅទឹកដីអ៊ីស្រាអែលមិនប្រែប្រួលឡើយ កងទ័ពការពារជាតិអ៊ីស្រាអែលបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីវាយលុកនិងការពារ ហើយបាននិងកំពុងតាមដានទិសដៅសកម្មភាពរបស់អ៊ីរ៉ង់និង "ភ្នាក់ងារ" ក្នុងតំបន់របស់គេ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស