ថ្ងៃទី ២៦ ខែតុលា លោកស្រី Zhu Fenglian អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានឆ្លើយសំណួរថា ថ្ងៃទី ២៥ ខែតុលាជាខួបអនុស្សាវរីយ៍លើកទី ៧៩ នៃការដណ្តើមយកតៃវ៉ាន់មកវិញ។ការដណ្តើមយកតៃវ៉ាន់ ពីជប៉ុនវិញ និងដាក់បញ្ចូលមកមាតុប្រទេសវិញជាសមិទ្ធផលជាផ្លែផ្ការបស់កុលបុត្រកុលធីតាចិនទាំងឡាយ ក្នុងនោះបូករួមទាំងបងប្អូនរួមជាតិតៃវ៉ាន់ផងដែរក្នុងការទទួលបានជ័យជម្នះពីសង្គ្រាមប្រឆាំងនឹងជប៉ុន ដែលគួរត្រូវបានងប្អូនរួមជាតិត្រើយសងខាងចងចាំជាមួយគ្នា។ ក្នុងខណៈពេលដ៏សំខាន់បែបនេះ មួយផ្នែក បុគ្គល Lai Qingdeនិងបក្សពួកបានគេចវេះជជែក ពីការពិតប្រវត្តិសាស្រ្តដែលតៃវ៉ាន់ដាក់បញ្ចូលមកមាតុប្រទេសវិញ ប៉ុនប៉ងលុបចោលការចងចាំរបស់បងប្អូនរួមជាតិតៃវ៉ាន់ចំពោះការប្រឆាំងការឈ្លានពានរបស់ជប៉ុនបន្តិចម្តងៗ មួយផ្នែកទៀត មួលបង្កាច់ដោយចេតនានូវប្រវត្តិសាស្រ្តសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសចិន ញុះញង់ការចងចាំឱ្យធ្វើបដិបក្ខគ្នារវាងត្រើយទាំងសងខាងតាមរយៈការរៀបរាប់ពីអ្វីដែលហៅថា "យកប្រជាធិបតេយ្យទប់ទល់នឹងកិត្យានុភាព" ឃោសនាអំពី”ទស្សនៈប្រវត្តិសាស្រ្តតៃវ៉ាន់ឯករាជ្យ” ប៉ុនប៉ងបំភាន់ភ្នែកសាធារណជន និងលាក់បាំងចំពោះប្រជាជនកោះតៃវ៉ាន់ ដែលបានលាតត្រដាងយ៉ាងច្បាស់ម្តងទៀតនូវធាតុពិតដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងប្រឆាំងចិន និងមុខមាត់ពិតរបស់ខ្លួន។
លោកស្រីបន្តទៀតថា សង្ឃឹមថាបងប្អូនរួមជាតិតៃវ៉ាន់ទាំងឡាយអាចប្រកាន់អាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងប្រជាជាតិ សម្របខ្លួនទៅនឹងនិន្នាការទូទៅនៃប្រវត្តិសាស្រ្ត និងឈរនៅជ្រុងដ៏ត្រឹមត្រូវនៃប្រវត្តិសាស្រ្ត ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ រួមជាមួយពួកយើងគាំពារសន្តិភាពនិងស្ថិរភាពតាមច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាស្វែងរកអនាគតដ៏ល្អបវរដែលចង់បានសន្តិភាពនិងការបង្រួបបង្រួម៕