ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកDing Xuexiangជួបជាមួយតំណាងសមាជិកគណៈកម្មាការប្រឹក្សានៃវិទ្យាស្ថា នគ្រប់គ្រងសេដ្ឋកិច្ចរបស់សាកលវិទ្យាល័យTsinghua
2024-10-26 16:39:32cri
Share with:

ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភ្សាជាមួយតំណាងសមាជិកគណៈកម្មាការប្រឹក្សានៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចរបស់សាកលវិទ្យាល័យTsinghuaនៅទីក្រុងប៉េកាំង។


លោកDing Xuexiangបានថ្លែងថា ពេលបច្ចុប្បន្ននេះដំណើរសេដ្ឋកិច្ចចិនមានស្ថិភាពជាទូទៅនិងរីកចម្រើន ប្រទេសចិនកំពុងពន្លឿនអនុវត្តគោលនយោបាយបន្ថែមមួយចំនួន ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឆ្នាំ២០២៤។ គុណសម្បត្តិរបស់សេដ្ឋកិច្ចចិនលើគ្រប់វិស័យបានត្រូវពង្រឹងនិងលើកកម្ពស់ កម្លាំងចលករនៃកំណែទម្រង់និងច្នៃប្រឌិតថ្មីកាន់តែខ្លាំងក្លាដែលនឹងជំរុញឱ្យសេដ្ឋកិច្ចចិនដំណើរដោយភាពនឹងនរនិងឆ្ពោះទៅមុខរហូត។ប្រទេសចិនប្រកាន់ខ្ជាប់នូវការគាំទ្រសេដ្ឋកិច្ចសកលភាវូបនីយកម្មជារៀងរហូតមក ច្រកទ្វារបើកចំហនឹងបើកកាន់តែទូលាយ ចិនរីករាយរួមជាមួយពិភពលោកចែករំលែកសមិទ្ធផលអភិវឌ្ឍន៍។សង្ឃឹមថាសមាជិកទាំងអស់នឹងបន្តលើកឡើងនូវមតិយោបល់ ដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ចនិងអប់រំប្រទេសចិនឱ្យវិវឌ្ឍឈានទៅមុខ។


ជាការឆ្លើយតប ប្រធានគណៈកម្មាការប្រឹក្សាជាដើមបានថ្លែងថា អនាគតនៃប្រទេសចិននឹងមានកាលានុវត្តភាពជាច្រើន រីករាយនឹងបន្តពង្រីកទុនវិនិយោគនៅប្រទេសចិន ដើម្បីសម្រេចបាននូវផលប្រយោជន៍ឈ្នះៗជាមួយគ្នា៕



អ្នកបកប្រែ:张艳萍
ប្លុកពិសេស