ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គម្រោងខ្នាតតូចចំនួន៩ដំបូងដែលគាំទ្រដោយមូលនិធិជីវចម្រុះKunmingត្រូវបានអនុម័ត
2024-10-26 15:10:29cri
Share with:

    ថ្ងៃទី២៤ ខែតុលា ក្រុមប្រឹក្សានៃមូលនិធិជីវចម្រុះKunmingបានបើកធ្វើកិច្ចប្រជុំពេញអង្គនៅក្រុងCaliប្រទេសកូឡំប៊ី ដែលពិនិត្យពិភាក្សានិងអនុម័តលទ្ធផលវាយតម្លៃលើគម្រោងខ្នាតតូច។នេះជានិមិត្តសញ្ញាដែលមូលនិធីKunmingបានឈានចូលដំណាក់កាលថ្មីក្នុងការអនុវត្ត “ក្របខ័ណ្ឌជីវចម្រុះសកលKunmingនិងMontreal

គម្រោងខ្នាតតូចចំនួន៩ដំបូងដែលគាំទ្រដោយមូលនិធិKunmingគ្របដណ្តប់ប្រទេសចំនួន១៥ រួមទាំងគម្រោងមួយនៅអឺរ៉ុបកណ្តាលនិងខាងកើត គម្រោងចំនួន៤នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គម្រោងចំនួន២នៅក្នុងតំបន់អាហ្វ្រិកនិងគម្រោងចំនួន២នៅអាមេរិកឡាទីន។
    តាមដំណឹងបានឱ្យដឹងថា ប្រទេសចិនបានប្រកាសនាខែតុលា ឆ្នាំ២០២១ថា នឹងបោះទុនចំនួន១៥០០លានដុល្លារអាមេរិក ដើម្បីបង្កើតមូលនិធិ
Kunming ដើម្បីគាំទ្របុព្វហេតុអភិរក្សជីវចម្រុះនៃប្រទេសកំពុងអភិវឌ្ឍន៍។ខែឧសភា ឆ្នាំ២០២៤ មូលនិធិKunmingបានចាប់ដំណើរការជាផ្លូវការ។

នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិបានលើកឡើងថា កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានការរួមចំណែករបស់ខ្លួន។ក្នុងអំឡុងពេលកាន់តំណែងជាប្រធានCOP15 ប្រទេសចិនបានធ្វើការងារយ៉ាងល្អប្រសើរក្នុងការសម្រេចបាននូវក្របខ័ណ្ឌ Kunming-Montreal

អ្នកបកប្រែ:刘妍
ប្លុកពិសេស