ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអឺរ៉ុបកំណត់ថាបន្តចាត់ទុកការសន្យាអំពីតម្លៃជាមធ្យោបាយដោះស្រាយនៃករណីប្រឆាំងពន្ធប៉ះបូវរបស់រថយន្តថាមពលអគ្គិសនី
2024-10-26 14:55:19cri
Share with:

       អ្នកកាសែតទទួលបានដំណឹងពីក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី២៥ ខែតុលាថា   ថ្ងៃដដែល លោក Wang Wentao  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកDombrovskis អនុប្រធានប្រតិបត្តិគណៈកម្មាធិការសហភាពអឺរ៉ុប និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបតាមការណាត់  ភាគីទាំងពីរបានកំណត់ថា  បន្តចាត់ទុកការសន្យាអំពីតម្លៃជាមធ្យោបាយដោះស្រាយនៃករណីប្រឆាំងពន្ធប៉ះបូវរបស់រថយន្តថាមពលអគ្គិសនី ព្រមទាំងណែនាំពីទិសដៅពិគ្រោះពិភាក្សានៅជំហានបន្ទាប់។

      ភាគីទាំងពីរបានផ្លាស់ប្តូរលក្ខណៈស្ថាបនាចំពោះករណីប្រឆាំងពន្ធប៉ះបូវរបស់រថយន្តថាមពលអគ្គិសនីចិននៃសហភាពអឺរ៉ុប។ លោក Wang Wentao  បានលើកឡើងថា  ភាគីចិននឹងគាំពារយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់នៃសហគ្រាសចិន សង្ឃឹមភាគីទាំងពីរបន្តរួមគ្នាជំរុញការពិគ្រោះពិភាក្សាដោយឈរលើមូលដ្ឋានពិភាក្សាដំណាក់កាលមុន  ដើម្បីទទួលបានលទ្ធផលជាក់លាក់ក្នុងពេលឆាប់ៗ  ឆ្លើយតបជាក់ស្តែងដល់ការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋានចិននិងអឺរ៉ុប ដើម្បីគាំពារផលប្រយោជន៍រួមនៃឧស្សាហកម្មរវាងចិននិងអឺរ៉ុប និងសភាពការណ៍ទូទៅនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិននិងអឺរ៉ុប។

      ភាគីអឺរ៉ុបបានលើកឡើងសំណើរលម្អិតពីគម្រោងសន្យាអំពីតម្លៃ ដោយស្នើក្រុមការងារភាគីទាំងពីរពិគ្រោះគ្នាតាមប្រព័ន្ធវីដេអូ។ ភាគីចិនឯកភាពចាប់ផ្តើមវគ្គពិភាក្សានៅដំណាក់កាលបន្ទាប់ ហើយស្វាគមន៍ក្រុមអឺរ៉ុបមកប្រទេសចិនក្នុងពេលឆាប់ៗ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស