ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Shen Yueyue បានចូលរួមពិធីសម្ពោធបើកវេទិកាកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលលើកទី ១១ និងថ្លែងសុន្ទរកថាគន្លឹះ
2024-10-26 16:16:09cri
Share with:

វេទិកាសហប្រតិបត្តិការចិន-អាស៊ីកណ្តាលលើកទី ១១ បានបើកធ្វើនៅថ្ងៃទី ២៦ នៅទីក្រុង Yinchuan ភូមិភាគស្វយ័ត Ningxiaលោកស្រី Shen Yueyue អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន និងជាប្រធានគណៈកម្មាធិការមិត្តភាពនិងសហប្រតិបត្តិការនៃអង្គការសហប្រតិបត្តិការសៀងហៃបានអញ្ជើញចូលរួមពិធីសម្ពោធបើក និងថ្លែងសុន្ទរកថាគន្លឹះ ។

លោកស្រី Shen Yueyue បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិននិងប្រមុខរដ្ឋទាំងប្រាំនៃអាស៊ីកណ្តាលបានរួមគ្នាគូរប្លង់មេថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលនៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ។ ប្រទេសចិនរីករាយបន្តធ្វើការរួមគ្នាជាមួយបណ្តាប្រទេសអាស៊ីកណ្តាលក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជននៃប្រទេសទាំង ៦ ត្រូវពង្រឹងការគាំទ្រទៅវិញទៅមកនិងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍ដែលមានជោគវាសនារួមគ្នា  ត្រូវជំរុញកិច្ចសហប្រតិបត្តិការបៃតងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនិងពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទៅវិញទៅមក ត្រូវធ្វើឱ្យប្រសើរឡើងនូវយន្តការចិន-អាស៊ីកណ្តាល និងកសាងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ ត្រូវជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបង្កើនអត្ថន័យនៃកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល ត្រូវអនុវត្តពហុភាគីនិយមនិងបង្កើតបរិយាកាសខាងក្រៅដ៏ល្អសម្រាប់ការអភិវឌ្ឍរួម ។ 

ឥស្សរជនចិននិងបរទេសជាង ៣០០ នាក់ រួមទាំងមេដឹកនាំនិងមន្ត្រីរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ីកណ្តាលបានចូលរួមក្នុងវេទិកានេះ វេទិកានេះបានធ្វើឡើងក្រោមប្រធានបទ "ជំរុញការអភិវឌ្ឍបៃតង កសាងក្រុមគ្រួសាររួម"  និងចេញផ្សាយ «គំនិតផ្តួចផ្តើមទីក្រុង Yinchuan»

 

អ្នកបកប្រែ:王幸
ប្លុកពិសេស