នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតឆ្លើយតបលិខិតរបស់គ្រូបង្រៀននិងនិស្សិតទាំងអស់នៃសកលវិទ្យាល័យមហាសមុទ្រចិន ដើម្បីសម្តែងការអបអរសាទរចំពោះខួបអនុស្សវរីយ៍លើកទី១០០នៃការបង្កើតសកលវិទ្យាល័យមហាសមុទ្រចិន។
លោកបានគូសបញ្ជាក់ថា សង្ឃឹមអ្នកទាំងអស់គ្នាផ្តោតលើការអភិវឌ្ឍនៃបច្ចេកវិទ្យានិងតម្រូវការនៃយុទ្ធសាស្ត្រជាតិ បង្កើនការច្នៃប្រឌិតថ្មីដើម្បីជម្នះឧបសគ្គផ្នែកបច្ចេកវិទ្យាជឿនលឿន ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកមហាសមុទ្រដ៏ឆ្នើមកាន់តែច្រើនដែលអាចរ៉ាប់រងបេសកកម្មនៃយុគសម័យ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងប្រទេសខ្លាំងក្លាខាងការអប់រំនិងប្រទេសខ្លាំងក្លាខាងមហាសមុទ្រ៕