ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ស្ថានការណ៍អន្តរជាតិកាន់តែស្មុគ្រស្មាញ គឺកាន់តែត្រូវការឱ្យយើងគាំពារយ៉ាងមុតមាំនូវកិត្យានុភាពរបស់អង្គការសហប្រជាជាតិ
2024-10-25 15:23:25cri
Share with:

ថ្ងៃទី ២៤ ខែតុលាគឺជាខួបអនុស្សវរីយ៍លើកទី ៧៩ នៃការបង្កើតអង្គការសហប្រជាជាតិ ។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនសូមចូលរួមអបអរសាទរចំពោះខួបអនុស្សវរីយ៍លើកទី ៧៩ នៃការបង្កើតអង្គការសហប្រជាជាតិ ។ ក្នុងនាមជាអង្គការអន្តរជាតិដែលមានភាពជាទូទៅ ភាពជាតំណាងនិងកិត្យានុភាណបំផុត អង្គការសហប្រជាជាតិបានដើរតួនាទីមិនអាចជំនួសបានក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ ប្រទេសចិនបានគាំពារយ៉ាងមុតមាំនូវកម្មវត្តនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូតមក ព្រមទាំងគាំទ្រអង្គការសហប្រជាជាតិក្នុងការដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ ។ ស្ថានការណ៍អន្តរជាតិកាន់តែស្មុគ្រស្មាញ កាន់តែត្រូវការឱ្យយើងគាំពារយ៉ាងមុតមាំនូវកិត្យានុភាពរបស់អង្គការសហប្រជាជាតិ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស