ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បង្កើតនិម្មាបនកម្មថ្មីដែល”កិច្ចសហប្រតិបត្តិការមហាBRICS”អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2024-10-25 16:04:46cri
Share with:

ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤គឺជាការអភិវឌ្ឍដ៏សំខាន់មួយទៀតសម្រាប់ដំណើរអភិវឌ្ឍនៃBRICS នោះគឺកិច្ចប្រជុំកំពូលBRICSលើកទី១៦ដែលបានបើកធ្វើនៅក្រុងKazanប្រទេសរុស្ស៊ី កិច្ចប្រជុំលើកនេះគឺកិច្ចប្រជុំលើកដំបូងបន្ទាប់ពីBRICSបន្ថែមរដ្ឋសមាជិក ហើយថ្នាក់ដឹកនាំអង្គប្រជុំបានសម្រេចចិត្តអញ្ជើញប្រទេសច្រើនចូលធ្វើជាប្រទេសជាដៃគូនៃBRICS។ លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាសំខាន់ ដោយឈរលើកម្រិតខ្ពស់នៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ផ្ដើមចេញពីឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការBRICSធំ គូរប្លង់មេសម្រាប់ប្រទេសBRICSសាមគ្គីអភិវឌ្ឍ បញ្ចេញសំឡេងដ៏ខ្លាំងក្លានៃយុគសម័យដែលបង្កើនពហុភាគីនិយម គារពាំរយុត្តិធម៌សច្ចធម៌និងជំរុញការអភិវឌ្ឍរួមគ្នា។


ពាក្យថា”មហាក្នុង”កិច្ចសហប្រតិបត្តិការBRICSធំមិនគ្រាន់តែមានន័យថារង្វង់មិត្តភក្តិនៃBRICSបានត្រូវពង្រីកធំតែប៉ុណ្ណោះទេ ហើយក៏ជាសញ្ញាបញ្ជាក់ថាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃBRICSបានត្រូវលើកកម្ពស់ថែមមួយកម្រិតទៀត។ លោកXi Jinpingធ្វើតាមនិន្នាការប្រវត្តិសាស្ត្រ ក្តាប់ជាប់បាននូវកាលានុវត្តភាពនៃយុគសម័យ បានលើកឡើងនូវគំនិតផ្តួផ្តើមចំនួន៥គឺBRICSប្រកបដោយសន្តិភាព BRICSប្រកបដោយការច្នៃប្រឌិតថ្មី BRICSប្រកបដោយបៃតង BRICSប្រកបដោយយុត្តិធម៌ និងBRICSប្រកបដោយអរិយធម៌ ដោយផ្អែកលើគោលការណ៍ស្នូលនៃទស្សនៈកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ បង្ហាញពីឆន្ទៈរួមនៃបណ្តាប្រទេសBRICSដែលស្វែងរកសមគ្គីភាព ជំរុញស្ថិរភាព និងខិតខំប្រឹងប្រែងអភិវឌ្ឍដែលបានចាក់បញ្ចូលកម្លាំងលករយ៉ាងខ្លាំងក្លានិងតម្រង់ទិសដៅ ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការBRICSធំប្រកបដោយគុណភាពខ្ពស។

ការជំរុញអភិវឌ្ឍកិច្ចសហប្រតិបត្តិការBRICSធំប្រកបដោយគុណភាពខ្ពស់គឺជាមហាប្រាជ្ញាដែលធ្វើឱ្យសង្គមរីកចម្រើននិងផ្ដល់ប្រយោជន៍ដល់ប្រជាជន។ការជំរុញអភិវឌ្ឍកិច្ចសហប្រតិបត្តិការBRICSធំគឺជាទំនួលខុសត្រូវធំដែលអនុវត្តតាមការនិយាយ។ប្រទេសចិនមិនគ្រាន់តែជាអ្នកផ្តួចផ្តើមគំនិតនៃការអភិវឌ្ឍBRICSតែប៉ុណ្ណោះទេ ហើយក៏ជាអ្នកអនុវត្តជាក់ស្តែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការBRICSឱ្យកាន់តែស៊ីជម្រៅនិងកាន់តែមានភាពប្រាកដប្រជា។ ប្រកាន់ខ្ជាប់នូវស្មារតីBRICSបង្កើនសមគ្គីភាពនិងកិច្ចសហប្រតិបត្តិការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ“មហាBRICS”កាន់តែស៊ីជម្រៅនិងជំរុញពិភពលោកពហុប៉ូលប្រកបដោយសមភាពនិងមានសណ្តាប់ធ្នាប់ សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោធន៍ជាទូទៅនិងបរិយាបន្ន និងពិភពលោកអភិវឌ្ឍជានិរន្តរភាព។ក្នុងអំឡុងកិច្ចប្រជុំការថ្លែងរបស់ថ្នាក់ដឹកនាំគ្រប់ភាគីបានបង្ហាញពីជំនឿចិត្តនិងក្តីសង្ឃឹមរបស់មនុស្សគ្រប់គ្នាចំពោះអនាគតនៃBRICS៕


អ្នកបកប្រែ:张艳萍
ប្លុកពិសេស