ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូផ្លាស់ប្តូរវប្បធម៌ Xinjiang របស់ប្រទេសចិនធើ្វដំណើរទៅកាន់សិង្ហបុរី ម៉ាឡេស៊ីនិងជប៉ុនដើម្បីធ្វើការផ្លាស់ប្តូរខាងវប្បធម៌
2024-10-25 14:58:32cri
Share with:

      ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២៤ គណៈប្រតិភូផ្លាស់ប្តូរវប្បធម៌ Xinjiang របស់ប្រទេសចិនបានធើ្វដំណើរទៅកាន់សិង្ហបុរី ម៉ាឡេស៊ីនិងជប៉ុនដើម្បីធ្វើការផ្លាស់ប្តូរខាងវប្បធម៌។

      គណៈប្រតិភូចិននេះបានបកស្រាយដោយស៊ីជម្រៅពីយុទ្ធសាស្រ្តនិងគោលនយោបាយគ្រប់គ្រង់តំបន់ Xinjiang របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី ដោយបានធ្វើបទឧទ្ទេសនាមពីវិស័យនានារបស់  Xinjiang  ដូជាភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការ អភិវឌ្ឍយ៉ាងផុលផុសនៃវិស័យទេសចរណ៍ ជីវវភាពប្រជាជនត្រូវបានកែលម្អ  វប្បធម៌មាន ភាពរុងរឿងដែលពុំធ្លាប់មានពីមុន សាសនាមានភាពសុខដុមរមនា។ល។ និងបានច្រានចោលទាំងស្រុងចំពោះពាក្យកុហកនិងពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងតំបន់ Xinjiang ដែលប្រឌិតដោយលោកខាងលិចដូចជាអាមេរិកជាដើម។

      ឥស្សរជននៃប្រទេសទាំងបីនេះបានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលរបស់តំបន់ Xinjiang ក្នុងវិស័យអភិវឌ្ឍសេដ្ឋកិច្ច សមភាពជនជាតិ ភាពចុះសម្រុងគ្នាខាងសាសនា និងការបន្តវេនវប្បធម៌ជាដើម ព្រមទាំងសម្តែងពីឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស