នៅយប់អធ្រាត្រថ្ងៃទី ២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើមាតុភូមិនិវត្តន៍ដល់ទីក្រុងប៉េកាំងវិញតាមយន្តហោះពិសេស បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ ។
ប្រតិភូអមដំណើររួមមានលោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានខុទ្ទកាល័យមមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាដើមក៏បានធ្វើដំណើរតាមយន្តហោះតែមួយ ។
នៅពេលចាកចេញពីទីក្រុង Kazan ប្រកាសរដ្ឋបាលនៃសាធារណៈរដ្ឋ Tatarstan នៃសហព័ន្ធរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ីបានទៅជូនដំណើរនៅអាកាសយានដ្ឋាន ៕