ព្រឹកថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ“ BRICS បូក ” ដែលបើកធ្វើនៅក្រុង Kazan ប្រទេសរុស្ស៊ី ។ លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា « ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ“សកលខាងត្បូង ” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»។
លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវតែរួមគ្នាអភិវឌ្ឍអរិយធម៌និងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ។ យើងត្រូវធ្វើជាកម្លាំងចលករសម្រាប់ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក បង្កើនការប្រាស្រ័យទាក់ទង និងការសន្ទនា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រកាន់យកនូវមាគ៌ាទំនើបភាវូបនីយកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិននឹងនាំមុខក្នុងការបង្កើតសម្ព័ន្ធសហប្រតិបត្តិការ ធនាគារគំនិតសកលខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិប្រជាជននិងការរៀនសូត្របទពិសោធអភិបាលកិច្ចជាតិទៅវិញទៅមក ៕