ព្រឹកថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក ” ដែលបើកធ្វើនៅក្រុងKazan ប្រទេសរុស្ស៊ី ។
លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា « ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»។
លោក Xi Jinping បានលើកឡើងថា ការងើបឡើងជាក្រុមនៃប្រទេសសកលខាងត្បូង ជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃការប្រែប្រួលនិម្មបនកម្មនៃសកលលោក។ ការដែលប្រទេសសកលខាងត្បូងឆ្ពោះទៅរកទំនើបកម្ម ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោកផង ហើយក៏ជាហេតុការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងដំណើរការអរិយធម៌នៃមនុស្សជាតិផងដែរ ។ ព្រមជាមួយគ្នានេះ សន្តិភាពនិងវឌ្ឍនភាពសកលនៅតែប្រឈមនឹងបញ្ហាដ៏ម៉ឺងម៉ាត់ មាគ៌ាស្តារឡើងវិញនៃសកលខាងត្បូងមិនងាយស្រួលឡើយ។ ក្នុងនាមជាក្រុមឈានមុខនៃសកលខាងត្បូង “ BRICS បូក ” គួរបង្ហាញពីតម្រិះប្រាជ្ញានិងកម្លាំងជាសមូហភាព ដើម្បីរ៉ាប់រងទំនួលខុសត្រូវជាសំខាន់ក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។