ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ការសម្រេចបាននូវគោលដៅបរិវត្តកម្មថាមពលសកលត្រូវ ការឱ្យគ្រប់ប្រទេសធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា
2024-10-24 14:59:52cri
Share with:

ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ការសម្រេចបាននូវគោលដៅបរិវត្តកម្មថាមពលសកលត្រូវការឱ្យគ្រប់ប្រទេសធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា បណ្តាប្រទេសអភិវឌ្ឍន៍គួរបំពេញពាក្យសន្យារបស់ខ្លួន បងលក្ខណសម្បត្តិដែលមានអំណោយផលសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការបៃតង គាំពារនិយម ឯកតោភាគីនិយមនិងការធ្វើនយោបាយនីយមកម្មបានត្រឹមតែបង្ខូចដល់ផលប្រយោជន៍រួមនៃសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។


តាមការលើកឡើងបានឱ្យដឹងថា រដ្ឋសមាជិតនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការថាមពលនៃការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវបានកើនឡើងដល់ចំនួន៣៤ប្រទេសហើយ។ក្នុងរយៈពេល១០ឆ្នាំកន្លងមក ការបញ្ចេញកាបូនឌីអុកស៊ីតរបស់ប្រទេសចិនបានកាត់បន្ថយប្រហែល៣០រយលានតោន។ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការខាងគម្រោងថាមពលបៃតងជាមួយប្រទេសនិងតំបន់ជាង១០០ បានបង្កើតជាសមត្ថភាពផលិតភាពបៃតងដ៏ជឿនលឿនជាបណ្តើរៗ ដែលបានរួមចំណែកដ៏សំខាន់សម្រាប់បរិវត្តកម្មថាមពលសកល៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស