ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រោងចក្រមួយនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់តួកគីបានរងការវាយប្រហារដោយភេរវកម្ម
2024-10-24 11:04:56cri
Share with:

       ថ្ងៃទី២៣ ខែតុលាតាមម៉ោងក្នុងតំបន់  រោងចក្រមួយនៃក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍របស់តួកគីដែលស្ថិតនៅរដ្ឋធានីអង់ការ៉ាបានរងការវាយប្រហារដោយភេរវកម្ម។ ក្រុមហ៊ុននេះជាសហគ្រាសឧស្សាហកម្មយោធាដ៏សំខាន់របស់តួកគី ទទួលបន្ទុកផលិតបរិក្ខារការពារជាតិជាច្រើនរបស់តួកគី។ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ការវាយប្រហារបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់បាត់បង់ជីវិត និង ២២ នាក់រងរបួស។ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគីបានថ្លែងថា កម្លាំងប្រដាប់អាវុធ Kurdish ជាបាតដៃខ្មៅនៅពីក្រោយករណីវាយប្រហារដោយភេរវកម្មលើកនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស