តាមទិន្នន័យដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនកាលពីថ្ងៃទី ២៣ ខែតុលា បានបង្ហាញថា ៩ខែដើមឆ្នាំនេះ សេដ្ឋកិច្ចឧស្សាហកម្មរបស់ប្រទេសចិនបានដំណើរការដោយមានស្ថិតភាព ហើយការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ត្រូវបានជំរុញទៅមុខយ៉ាងជាក់ស្តែង ។
៩ខែដើមឆ្នាំនេះ បរិមាណផលិតខាងឧស្សាហកម្មរបស់ប្រទេសចិនបានកើនឡើងជាលំដាប់ នៅខាងខេត្ត(ភូមិភាគស្វយ័តនិងទីក្រុង) ចំនួន ៣១ និងវិស័យឧស្សាហកម្មធំៗចំនួន ៤១ សុទ្ធតែមានអត្រាកំណើនលើសពី ៩០%។ រោងចក្របង្ហាញរោងចក្រឆ្លាតវៃគំរូថ្នាក់ជាតិចំនួន ៤២១ ត្រូវបានបង្កើតឡើងនិងបានសាងសងរោងចក្រឆ្លាតវៃកម្រិតខេត្តជាង ១០០០០ ហើយចំនួនសរុបនៃ "រោងចក្រLighthouse" នៅក្នុងប្រទេសចិនបានកើនដល់ ៧២ ស្មើនឹង ៤២% នៃពិភពលោក ៕