ថ្ងៃទី២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦បានបើធ្វើនៅក្រុងKazanប្រទេសរុស្ស៊ី។លោកភូទីនប្រធានាធិបតីរុស្ស៊ីធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។លោកXiJinpingប្រធានរដ្ឋចិន លោកLuiz Inacio Lula da Silvaប្រធានាធិបតីប្រេស៊ីល(ចូលរួមតាមអនឡាញ) លោកAbdel-Fattah al-Sisiប្រធានាធិបតីអេហ្ស៊ីប លោកAbiy Ahmedនាយករដ្ឋមន្ត្រីអេត្យូពី លោកNarendra Modiនាយករដ្ឋមន្ត្រីឥណ្ឌា លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់ លោកCyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងនិងលោកSheikh Mohamed bin Zayed Al Nahyanប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមជាដើមបានអញ្ជើញចូលរួម។
ជាបឋម លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌតូចជាបឋម ដើម្បីស្វាគមន៍សមាជិកថ្មីចូលរួមគ្រួសារBRICSនិងអញ្ជើញប្រទេសជាច្រើនទៀតឱ្យចូលរួមជាប្រទេសដៃគូBRICS។លោកXi Jinpingបានលើកឡើងថា ការពង្រីកចំនួនសមាជិកជានិមិត្តសញ្ញាសំខាន់ក្នុងការអភិវឌ្ឍរបស់BRICS និងជានិមិត្តសញ្ញានៃបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិ។
បន្ទាប់មក លោកXi Jinpingបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនិងលើកមតិយោបល់សំខាន់ស្តីពីការអភិវឌ្ឍប្រទេសBRICSនៅពេលអនាគត ដោយបានលើកឡើងសំណើ៥ចំណុច គឺការកសាង “BRICSប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICSប្រកបដោយភាពបៃតង” “BRICSប្រកបដោយភាពយុត្តិធម៌”និង“BRICSប្រកបដោយវប្បធម៌មនុស្សជាតិ”។
ជាចុងក្រោយ លោកXi Jinpingបានសង្កត់ធ្ងន់ថា ភាគីចិនរីករាយរួមជាមួយរដ្ឋសមាជិកនានាBRICS ដើម្បីត្រួសត្រាយនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃ“កិច្ចសហប្រតិបត្តិការBRICSធំ” រួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
កិច្ចប្រជុំនេះបានចេញផ្សាយ«សេចក្តីប្រកាសKazanនៃកិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦» ដោយប្រកាសបង្កើតប្រទេសដៃគូBRICS៕