ព្រឹកថ្ងៃទី២៣ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមសន្និសីទពេញអង្គនៃកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី១៦ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ដោយបានបញ្ចេញមតិយោបល់សំខាន់ៗអំពីការអភិវឌ្ឍនៅពេលអនាគតនៃប្រទេស BRICS ។
លោក Xi Jinpingបានលើកឡើងថា យើងគួរកសាង “BRICS បែបច្នៃប្រឌិតថ្មី” ធ្វើជាអ្នកឆ្ពោះទៅមុខមុនគេនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ គួរតាមដានជំហាននៃយុគសម័យ បណ្តុះផលិតភាពគុណភាពថ្មី។ ភាគីចិនទើបបង្កើត មជ្ឈមណ្ឌលអភិវឌ្ឍនិងសហប្រតិបត្តិការប្រាជ្ញាសិប្បនិមិត្តចិន-ប្រទេស BRICS នាពេលថ្មីៗកន្លងទៅនេះ ហើយចិននឹងបង្កើតមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កាសិក្សាស្រាវជ្រាវអំពីធនធានសមុទ្រជ្រៅនៃប្រទេស BRICS ,មជ្ឈមណ្ឌលសហប្រតិបត្តិការ ចិននៃតំបន់សេដ្ឋកិច្ចពិសេសប្រទេស BRICS , មជ្ឈមណ្ឌលចិននៃសមត្ថភាពឧស្សាហកម្មប្រទេស BRICS និងបណ្តាញសហប្រតិបត្តិការប្រព័ន្ធឧស្សាហកម្មឌីជីថលប្រទេស BRICS ស្វាគមន៍គ្រប់ភាគីចូលរួមយ៉ាងសកម្ម៕