ក្នុងឱកាសដែលលោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញទៅកាន់ក្រុងKazanប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSលើកទី១៦ នៅថ្ងៃទី២២ ខែតុលា តាមម៉ោងក្នុងតំបន់ ពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងKazan។ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីបានផ្ញើសារលិខិតអបអរសាទរចំពោះការចាក់ផ្សាយនៃកម្មវិធីនេះនៅរុស្ស៊ី។ឥស្សរជនល្បីឈ្មោះជាង៣០០រូបដែលមកពីមជ្ឈមដ្ឋាននយោបាយ ប្រព័ន្ធសារព័ត៌មាននិងអប់រំជាដើមបានចូលរួមសកម្មភាពនេះ។
ថ្លែងនៅក្នុងសារលិខិតនៃខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីបានលើកឡើងថា ចាប់ពីការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»(ភាសារុស្ស៊ី)នៅរុស្ស៊ីកាលពីឆ្នាំ២០១៩មក សកម្មភាពផ្លាស់ប្តូរវប្បធម៌ដ៏ឆ្លើមនេះបានបន្តរហូតដល់បច្ចុប្បន្ន ហើយបានក្លាយទៅជាទម្លាប់នៃការចាក់ផ្សាយនៃប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់រុស្ស៊ី។ឆ្នាំ២០២៤ជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងរុស្ស៊ីនិងចិន បច្ចុប្បន្ន ទំនាក់ទំនងនេះបានស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ សកម្មភាពថ្ងៃនេះមានអត្ថន័យសំខាន់ចំពោះការជំរុញមិត្តភាពរវាងរុស្ស៊ីនិងចិន៕