យប់ថ្ងៃទី២២ខែតុលាឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋឡាវនៅក្រុងKazanប្រទេសរុស្ស៊ី។
លោក Xi Jinping បានថ្លែងថា ក្នុងនាមជាសមមិត្តនិងជាបងប្អូននៃសង្គមនិយម ទំនាក់ទំនងរវាងចិននិងឡាវមានឋានៈសំខាន់ជាពិសេសសម្រាប់ការទូតរបស់ប្រទេសចិនដែលស្ថិតនៅជួរមុខនៃការកសាងសហគមន៍រួមជោគវាសនាជាប់រហូតមក។មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនគឺជាមិត្តភក្តិនិងដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសឡាវ។ភាគីចិនមានឆន្ទៈរួមជាមួយភាគីឡាវដើម្បីពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពស៊ីជម្រៅ ជំរុញការកសាងសហគមន៍រួមជោគវាសនាចិននិងឡាវឱ្យបន្តអភិវឌ្ឍដោយកាន់តែស៊ីជម្រៅនិងប្រាកដប្រជាថែមទៀត។
ជាការឆ្លើយតប លោក Thongloun បានថ្លែងថា ទំនាក់ទំនងរវាងឡាវនិងចិនកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រទាំង ជម្រៅនិងទំហំនៃកិច្ចសហប្រតិបត្តិការទ្វេភាគីសុទ្ធតែត្រូវបានពង្រីកជារៀងរាល់ថ្ងៃ។រំពឹងថា នឹងរួមជាមួយភាគីចិនបន្តជំរុញការកសាងផ្លូវដែកឡាវ-ចិននិងច្រករបៀងសេដ្ឋកិច្ចឡាវ-ចិន ដើម្បីកសាងសហគមន៍ជោគវាសនារួមឡាវ-ចិន។ភាគីឡាវសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសឡាវដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ីខាងកើត ភាគីឡាវរីករាយរួមជាមួយភាគីចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាពគីដូចជាអាស៊ានជាដើម៕