ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Fu Cong តំណាងឱ្យប្រទេសមានទស្សនៈប្រហាក់ប្រហែលគ្នាថ្លែងសុន្ទរកថារួមអំពីវិធានការដាក់កំហិតដោយឯកតោភាគីក្នុងកិច្ចប្រជុំគណៈកម្មការទី៣នៃមហាសន្និបាតអ.ស.ប.
2024-10-23 13:22:39cri
Share with:

      ថ្ងៃទី២២ ខែតុលា  លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានតំណាងឱ្យប្រទេសដែលមានទស្សនៈប្រហាក់ប្រហែលគ្នាថ្លែងសុន្ទរកថារួមអំពីវិធានការដាក់កំហិតដោយឯកតោភាគីក្នុងកិច្ចប្រជុំគណៈកម្មការទី ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ  ដោយបានរំលឹកឡើងវិញ អំពីការប្រឆាំងនឹងវិធានការដាក់កំហិតដោយឯកតោភាគី  ព្រមទាំងអំពាវនាវប្រទេសពាក់ព័ន្ធឱ្យលុបចោលទាំងស្រុងភ្លាមៗ។

         លោក Fu Cong បានថ្លែងថា  ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាលក្ខណៈសកល ប្រទេសកំពុងអភិវឌ្ឍន៍បានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សហគមន៍អន្តរជាតិគួរបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីប្រកាន់ខ្ជាប់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព។ ក៏ប៉ុន្តែ  ប្រទេសកំពុងអភិវឌ្ឍន៍និងប្រជាជននៅរងឥទ្ធិពលអវិជ្ជមានពីវិធានការដាក់កំហិតដោយឯកតោភាគីដដែល ។ វិធានការដាក់កំហិតដោយឯកតោភាគីទាំងនេះល្មើសនឹងគោលការណ៍ស្មើភាពនៃអធិបតេយ្យភាពនិងកិច្ចសហប្រតិបត្តិការ បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ  ផ្ទុយពីគោលការណ៍ជាមូលដ្ឋាននៃពហុភាគីនិយមនិងក្រមទំនាក់ទំនងអន្តរជាតិ។

       លោក Fu Cong បានបន្តថា  យើងសូមរំលឹកឡើងវិញ អំពីការប្រឆាំងនឹងវិធានការដាក់កំហិតដោយឯកតោភាគី  ហើយសូមអំពាវនាវឱ្យប្រទេសពាក់ព័ន្ធលុបចោលទាំងស្រុងភ្លាមៗ ។ យើងសូមអំពាវនាវឱ្យរដ្ឋសមាជិក ប្រព័ន្ធនៃអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតផ្តល់ការគាំទ្រដល់ប្រទេសដែលរងការដាក់កំហិត ដើម្បីជួយបន្ធូរបន្ថយភាពលំបាកនៃប្រទេសទាំងនេះ។ យើងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់ខ្ពស់ដល់ផលវិបាកដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីវិធានការដាក់កំហិតដោយឯកតោភាគី  ហើយរួមគ្នាទប់ស្តាត់ទង្វើខុសច្បាប់បែបនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស