ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan
2024-10-23 16:32:19cri
Share with:

  

      ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្វើដំណើរទៅកាន់ក្រុង Kazan ប្រទេសរុស្ស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ នៅថ្ងៃទី ២២ ខែតុលាតាមម៉ោងក្នុងតំបន់ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ជាតិរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan។ ភ្ញៀវកិត្តិយសបានរួមគ្នាធ្វើជាសាក្ស៊ីនៃការចាប់ដំណើរការពិព័រណ៍ពិសេសនៅរុស្ស៊ីនៃពិព័រណ៍ចល័តសកលឆ្នាំ ២០២៤ ឈ្មោះ"អ្វីបជាអរិយធម៌៖ ជួបជាមួយវប្បធម៌ Liangzhu"។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឈានដល់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាច្រើនរបស់រុស្ស៊ី ហើយកម្មវិធីផ្សព្វផ្សាយរួមរបស់ប្រព័ន្ធសារព័ត៌មានចិន-រុស្ស៊ីដូចជា "ជួបជាមួយប្រទេសចិន" "រឿងរ៉ាវរបស់ខ្ញុំជាមួយចិន" ជាដើមបានចាក់ផ្សាយនៅរុស្ស៊ី។ ខុទ្ទកាល័យប្រធានាធិបតីរុស្ស៊ីបានផ្ញើសារអបអរសាទរឱ្យសកម្មភាពនេះទទួលបានជោគជ័យដោយគាប់ប្រសើរ ព្រមទាំងបានសម្តែងការជូនពរយ៉ាងល្អប្រសើរចំពោះភ្ញៀវកិត្តិយសដែលចូលរួមសកម្មភាពនេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស